នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន តារាសម្ដែងចិន Huang Xiaoming បានបង្ហោះរូបថតដំណើរកម្សាន្តអបអរខួបអាពាហ៍ពិពាហ៍មួយឆ្នាំ និងសរសេរថា “ដំណើរកម្សាន្តសម្រាប់មនុស្ស៣នាក់”។
កាលពីល្ងាចថ្ងៃទី៨ ខែតុលា កន្លងទៅ តារាសម្ដែង Xiaoming បានទទួលស្គាល់ថាប្រពន្ធរបស់ខ្លួនកំពុងមានផ្ទៃពោះពិតមែន ក្រោយពីបដិសេធព័ត៌មាននេះជាយូរមកហើយ។ តួឯកប្រុស “យ៉ាងគួ” បានប្រកាសដំណឹងនេះរួមជាមួយរូបថតផ្អែមល្ហែមជាច្រើនរបស់ខ្លួននិង ភរិយា គឺតារាសម្ដែង Angelababy កំឡុងពេលធ្វើដំណើរកម្សាន្តនៅមាត់សមុទ្រ។ អ្នកគាំទ្រជាច្រើនបានផ្ញើសារអបអរសាទរនិងជូនពរគូស្នេហ៍ទាំងពីរ សម្រាប់ដំណឹងដ៏រីករាយនេះ។
បើតាមប្រភពជិតស្និទ្ធបានបង្ហើបថា Angelababy មានផ្ទៃពោះ៤ខែហើយ ហើយនឹងរំពឹងសម្រាលកូនក្នុងចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំក្រោយ។
ដើម្បីអបអរខួបអាពាហ៍ពិពាហ៍លើកទីមួយ គូស្នេហ៍តារាល្បីមួយគូនេះបានបដិសេធការងារជាច្រើនដើម្បីចំណាយ ពេលរបស់ខ្លួនដើរកម្សាន្តជាមួយគ្នា។
Xiaoming វ័យ ៣៨ឆ្នាំ និង Angelababy វ័យ ២៧ឆ្នាំបានរៀបចំមង្គលការជាមួយគ្នាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅសៀងហៃ ក្រោយស្រឡាញ់គ្នាអស់រយៈពេល ៦ឆ្នាំ ៕
មតិយោបល់