តារាសម្ដែង Brad Pittនឹងមិនមានការចាត់ការតាមនីតិវិធីពីភ្នាក់ងារ FBI លើករណីប្រើអំពើហិង្សាលើកូនប្រុសចិញ្ចឹមឈាមជ័រខ្មែរ Maddox ស្របពេលអ្នកអនុវត្តន៍ច្បាប់ម្នាក់បាននិយាយថា FBI ក៏មិនអាចពាក់ព័ន្ធករណីជម្លោះក្នុងគ្រួសារដែរ។
Pitt បានហោះហើរពីប្រទេសបារាំងទៅទីក្រុង Los Angeles ជាមួយភរិយា Angelina Jolie និងកូន ហើយត្រូវគេចោទថា បានស្រែកខ្លាំងៗនិងវាយ Maddox មុនថ្ងៃដែលប្រពន្ធដាក់ពាក្យលែងលះ។ នាយកដ្ឋាននៃកុមារនិងសេវាកម្មគ្រួសារក្នុងទីក្រុង Los Angeles បានយកចិត្តទុកដាក់លើករណីនេះ បន្ទាប់មកក៏ជូនរឿងនេះទៅឲ្យភ្នាក់ងារស៊ើបអង្កេត FBI ជាអ្នកចាត់ការ។
យ៉ាងណាមិញថ្មីៗនេះ ប្រភពពីអ្នកអនុវត្តន៍ច្បាប់ម្នាក់បាននិយាយថា FBIមិនដែលបើកការស៊ើបអង្កេតផ្លូវការណាមួយលើសំណុំរឿងនេះឡើយ ហើយភ្នាក់ងារមួយនេះក៏មិនគួរទាក់ទងនឹងករណីនេះដែរ។ យោងតាមទស្សនាវដ្ដី TMZ។ អ្នកអនុវត្តន៍ច្បាប់បានប្រាប់ទៅទស្សនាវដ្ដីដដែលថា ករណីរបស់ Brad និង Maddox នឹងមិនបន្តទៅមុខទៀតទេ ហើយរឿងហេតុនេះក៏មិនត្រូវបញ្ជូនទៅ FBIដែរ ត្បិតតែពួកគេបន្តជួយរកការពិត តែវាមិនអាចហៅថាការស៊ើបអង្កេតទេ។
Maddox គ្មានរបួសអ្វីនោះទេ ហើយអ្នកអនុវត្តន៍ច្បាប់បន្តថា គ្មានការសន្និដ្ឋានណាមួយដែលចោទថា Brad គ្រោះថ្នាក់ចេតនាលើកូនប្រុសរបស់លោកឡើយ។ ត្បិតតែប្រភពមួយបានឃើញវីដេអូ Brad ស្រែកជាច្រើនលើកដាក់ Maddox ប៉ុន្តែគ្មានព័ស្តុតាងបង្ហាញថាលោក លោកវាយកូនឡើយ៕
មតិយោបល់