ការសិក្សាថ្មីមួយ បានព្យាករថានាពេលអនាគតនៅឆ្នាំ២០២០ នឹងមានរថយន្តបើកបរដោយខ្លួនឯង (Self-driving cars) ចរាចរលើផ្លូវសាធារណៈ ដល់ទៅ១០លានគ្រឿង។
បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា Mercedes, BMW និង Tesla បានចេញនូវរថយន្តស៊េរីថ្មី ដែលបើកបរដោយខ្លួនឯងរួចហើយ ខណៈដែលថ្មីៗនេះក្រុមហ៊ុន Google ក៏បានប្រកាសថា ពួកគេនឹងចេញប្រភេទរថយន្តគ្មានមនុស្សបើកនេះ នៅទីក្រុង California នារដូវក្ដៅខាងមុខផងដែរ។
របាយការណ៍ពី BI Intelligence ដែលបានធ្វើការសិក្សាស្រាវជ្រាវ បានព្យាករថានៅឆ្នាំ២០២០ រថយន្តបើកបរដោយខ្លួនឯង នឹងចរាចរលើដងផ្លូវដ៏ច្រើនរហូតដល់ ១០លានគ្រឿង។
អត្ថប្រយោជន៍របស់រថយន្តបើកបរដោយខ្លួនឯង គឺវាជួយធ្វើឲ្យអ្នកដំណើរកាន់តែមានសុវត្ថិភាពខ្ពស់ និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ រីឯគុណវិបត្តិរបស់វាក៏មានដែរគឺ តម្លៃថ្លៃ និងទាមទារឲ្យអ្នកប្រើប្រាស់យល់ពីមុខងារច្បាស់បំផុត ដើម្បីបញ្ជារថយន្តដោយសុវត្ថិភាព៕

OLYMPUS DIGITAL CAMERA
មតិយោបល់