នៅប៉ុន្មានម៉ោងបន្ទាប់ពីវាយប្រហារតាមអាកាសសម្លាប់មួយគ្រួសារអស់១៤នាក់ ក្នុងនោះមានកុមារតូចៗ១០នាក់ផង រុស្ស៊ីបានប្រកាសនឹងផ្អាកវាយប្រហារលើក្រុមឧទ្ទាមកាន់កាប់ភាគខាងកើតទីក្រុងអាឡេប៉ូឆាប់ៗ។

ប្រទេសរុស្ស៊ីបានជួយបង្កើនកម្លាំងវាយប្រហារជាមួយរដ្ឋាភិបាលស៊ីរី អាសាដ លើពួកឧទ្ទាមកាន់កាប់ផ្នែកខ្លះនៃទីក្រុងធំបំផុតរបស់ស៊ីរីមួយនេះ។

លោកឧត្ដមសេនីយ៍រុស្ស៊ី Sergey Rudskoy បានប្រកាសថាការវាយប្រហារតាមអាកាសនឹងផ្អាករយៈពេល៨ម៉ោង នៅថ្ងៃព្រហស្បតិ៍ដោយចាប់ផ្ដើមនៅម៉ោង ៨ព្រឹកតទៅ។ លោកក៏បានជំរុញឲ្យពួកឧទ្ទាមចាកចេញពីទីក្រុងតាមច្រករបៀងចំនួនពីរទៅកាន់ទីក្រុង Idlib ភាគពាយ័ព្យប្រទេសស៊ីរី។ ច្រកទាំងនេះ ត្រូវបានគេប្រើសម្រាប់ជម្លៀសអ្នកជំងឺ និងអ្នករបួស។

ការប្រកាសរបស់លោក Rudskoy ធ្វើឡើងស្របគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអឺរ៉ុប ដែលបានអំពាវនាវឲ្យរុស្ស៊ី បញ្ឈប់ការវាយប្រហារទម្លាក់គ្រាប់បែកមិនរើសមុខជាមួយរបបស៊ីរី។ ប៉ុន្តែមិនមានការសន្យាថានឹងមិនបន្តការបង្ហូរឈាមទេ ក្រោយផ្អាក ៨ម៉ោងនោះ។

សមាជិកគ្រួសារទាំង១៤នាក់ រួមមានទារក ២នាក់ ក្មេង ៨នាក់ផង ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទម្សិលមិញ។ ក្នុងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្សអស់ចំនួន ៤៥នាក់ហើយ ក្នុងសង្កាត់ចំនួនពីរក្នុងទីក្រុងខាងលើ។

ចំនួនអ្នកស្លាប់បន្តកើនឡើង ក្រោយពីក្រុងមូស្គូបោះឆ្នោតវេតូប្រឆាំងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ ឲ្យបញ្ឈប់ការទម្លាក់គ្រាប់លើក្រុងអាឡេប៉ូ និងអនុញ្ញាតឲ្យក្រុមជំនួយមនុស្សធម៌បានចូលទៅ៕

Luis Figo ធ្លាប់លេងឲ្យក្រុម FC Barcelona ចន្លោះឆ្នាំ១៩៩៥-២០០០ សរុប២៤៩ប្រកួត ស៊ុតបាន៤៥គ្រាប់ និងធ្លាប់លេងឲ្យក្រុម Real Madrid ចន្លោះឆ្នាំ២០០០-២០០៥ សរុប២៣៩ប្រកួត ស៊ុតបាន៥៧គ្រាប់ផងដែរ មុនចាកចេញទៅក្រុម Inter Milan របស់អ៊ីតាលីបន្ត៕

syria-airstrikes