Lexus ទើបប្រកាសបំពាក់ម៉ាស៊ីនប្រភេទ Turbocharge លើម៉ូដែល RX F Sport និងSport Luxury ចាប់ពីឆ្នាំ ២០១៧។
ម៉ូដែល F Sport ថ្មីនឹងមានបំពាក់ប្រព័ន្ធបូមអេឡិចត្រូនិកដែលអាចកាត់បន្ថយការរលាក់ ជាពិសេសបង្កើនផាសុកភាពដល់ការបើកបរ។ ចង្កៀងមុខប្រភេទ LED ដែលជះពន្លឺបានឆ្ងាយ និងមានយ៉ាន់អាលុយមីញ៉ូមអមជាមួយកង់ប្រភេទស្ព័រ។ ចំពោះផ្ទៃខាងក្នុងមានបំពាក់អេក្រង់ ១២,៣ អ៊ីញសម្រាប់ផ្ដល់ព័ត៌មានអំពីផែនទី, មានឧបករណ៍បំពងសំឡេងម៉ាក Mark Levinson ចំនួន ១៥ គ្រាប់។
ម៉ូដែល Sports Luxury គឺដូចស្ទើរទាំងស្រុងជាមួយម៉ូដែល F Sport តែលើសត្រង់កៅអីស្រោបស្បែកដែលអាចបាត់បែនបានដល់ ១៤ ជម្រើស, ដៃចង្កូតរចនាលាយជាមួយឈេី។
ចំពោះតម្លៃ (បរទេស) សម្រាប់ម៉ូដែល RX 200t F Sport គឺប្រមាណ ៦៥ ៨៨៥ ដុល្លារ និង ៧៤ ៥៤០ ដុល្លារសម្រាប់ប្រភេទម៉ាស៊ីន Turbocharge ហើយសម្រាប់ម៉ូដែល Sports Luxury គឺចាប់ពី ៩២ ៩៩០ ដុល្លារ៕
មតិយោបល់