ក្រោយពីដកខ្លួនមួយរយៈពីទីផ្សារស្មាតហ្វូន Nokia ទើបប្រកាសចូលមកវិញជាមួយនឹងបច្ចេកវិទ្យាទំនើបសម្រាប់ប្រកួតនឹងស្មាតហ្វូនម៉ូដែលនានា។
Nokia ត្រៀមបញ្ចេញស្មាតហ្វូន ២ ម៉ូដែល ដោយមានអេក្រង់ ៥,២ និង ៥,៥ អ៊ីញ ប្រភេទ QHD ដែលបង្ហាញរូបភាពក្នុងកម្រិត 2K។ ដំណើរការដោយបន្ទះ Chip ប្រភេទ Qualcomm’s Snapdragon 820 ឬ intel’s dual-core ជំនាន់ចុងក្រោយ ហើយកាន់តែពិសេសស្មាតហ្វូននោះមានកាមេរ៉ា ២២,៦ មេហ្គាភិចសែល និងអាចថតវីដេអូក្នុងកម្រិត 4K។
ស្មាតហ្វូនទាំងនោះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហើយអាចនឹងចេញលក់ក្នុងតម្លៃចន្លោះពី ៤៥០ ទៅ ៥០០ ដុល្លារ៕
មតិយោបល់