ដោយសារតែបញ្ហាកើតមានលើ Note 7 បានធ្វើឲ្យ S7/S7 Edge ក្លាយជាអាវុធតែមួយគត់របស់ Samsung ដើម្បីប្រកួតប្រជែងនឹងគូប្រជែងខ្លាំងៗដទៃទៀត ហើយបើតាមការចុះផ្សាយរបស់ BBC ឲ្យដឹង Samsung នឹងនាំយកមុខខ្លះៗពី Note 7 មកដាក់លើត្រកូល S7។
ការកែប្រែដំបូងគេ គឺ មុខងារ “always-on-screen” ដែលមានលើ S7 និង S7 Edge នឹងទទួលបានការអាប់ដេតថ្មីឲ្យស្រដៀងគ្នាទៅនឹងមុខងារ “always-on-screen” ដែលមានលើ Note 7 ដោយអាចបង្ហាញជារូបភាព, នាឡិកា និង Notification នៅពេលទូរសព្ទរលត់អេក្រង់។
អ្នកវិភាគមួយរូបឈ្មោះ Ian Fogg លើកឡើងថា Samsung ត្រូវតែធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីប្រជែងនឹងគូប្រជែងខ្លាំងដូចជា iPhone 7 និង Google Pixel ជាដើម។ អ្នកវិភាគមួយរូបនេះបន្តថា Samsung ចង់នាំយកការច្នៃប្រឌិតខ្លះៗដែលមានលើ Note 7 មកបន្ថែមលើ S7 ប៉ុន្តែបញ្ហាប្រឈមគឺទូរសព្ទទាំងពីរម៉ូដែលមាន Hardware ខុសគ្នា៕
មតិយោបល់