ក្រុមហ៊ុន Sony បានលើកឡើងកាលពីម្សិលមិញថាមានគម្រោងនឹងបញ្ចេញហ្គេមមួយចំនួនដែលលេងលើ PlayStation ដាក់បញ្ចូលទៅលើឧបករណ៍ Android និង iOS នៅខែមីនា ឆ្នាំ ២០១៨។
Sony បង្ហើបឲ្យដឹងថា ហ្គេមអាចមានពី ៥ ទៅ ៦ ហ្គេម ដោយនឹងបញ្ចេញឲ្យប្រើតាមរយៈក្រុមហ៊ុនសាខារបស់ Sony ឈ្មោះ ForwardWorks ដែលបង្កើតឡើងកាលពីខែមេសាកន្លងទៅ។ ហ្គេមមួយចំនួននេះនឹងដាក់ដំណើរការនៅប្រទេសជប៉ុនមុនគេ បន្ទាប់មកចែកចាយទៅកាន់ទីផ្សារក្នុងតំបន់អាស៊ី។ បច្ចុប្បន្ននេះក្រុមហ៊ុនមិនទាន់មានគម្រោងដាក់ដំណើរការហ្គេមនៅសហរដ្ឋអាមេរិក និង តំបន់អឺរ៉ុបនោះទេ។
ត្បិតថា Sony មិនបានបញ្ជាក់ច្បាស់ពីហ្គេមដែលនឹងបញ្ចេញលើ Android និង iOS ប៉ុន្តែតាមការរាយការណ៍ឲ្យដឹងថាបញ្ជីហ្គេមរួមមានបញ្ចូល ហ្គេម “Hot Shot Golf”, “The Last Guardian” និង “I.Q.: Intelligent Cube”៕
មតិយោបល់