ពិតជាដំណឹងដ៏ពេញចិត្តសម្រាប់អតិថិជន ពិសេសមិត្តយុវវ័យជាក់ជាមិនខាន ព្រោះហាងនំបាយ័នសាខាទួលទំពូងទើបតែសម្ពោធថ្មីកាលពីព្រឹកមិញនេះ បញ្ចុះតម្លៃដល់ទៅ៥០%លើនំគ្រប់ប្រភេទ និងភេសជ្ជៈជាច្រើនមុខ។ ការបញ្ចុះតម្លៃនេះមានរយៈពេលបីថ្ងៃ ពីថ្ងៃទី ១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០១៦។
ចំពោះអតិថិជនដែលចូលទៅ Check in ហាងនំប៉័ងបាយ័នទួលទំពូង ក្នុងទំព័រហ្វេសប៊ុក ក៏នឹងទទួលបានតែក្រូចឆ្មាមួយកែវដោយឥតគិតថ្លៃភ្លាមៗ។ នេះបើតាមការបញ្ជាក់របស់កញ្ញា ពុទ្ធី ដែលជាបុគ្គលិកផ្នែករដ្ឋបាលនៅហាងនំបុ័ងបាយ័ន។
កញ្ញាបន្ថែមថា «ពិតជាភ្ញាក់ផ្អើលមែន អូន! អតិថិជនមកណែនតាន់តាប់ដូចឃើញស្រាប់ អរគុណពួកគាត់មែនទែនដែលតែងតែគាំទ្រហាងនំប៉័ងបាយ័ន ខាងយើងពិតជាមិនធ្វើឲ្យអតិថិជនខកបំណងទេ ព្រោះគ្រប់ផលិតផលសុទ្ធតែផលិតពីវត្ថុធាតុដើមស្រស់ៗពីធម្មជាតិ»។
ហាងនំប៉័ងបាយ័នសាខាទួលទំពូង មានលក់នំប៉័ង នំខួបកំណើត រសជាតិបែបអាស៊ី និងអឺរ៉ុប ព្រមទាំងភេសជ្ជៈជាច្រើនមុខ ដែលមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ។
នៅចាំអីទៀត! បញ្ចុះតម្លៃដល់៥០%! តោះទៅសាករសជាតិនំនិងភេសជ្ជៈនៅសាខាថ្មីទាំងអស់គ្នាណា ទីតាំងស្ថិតផ្ទះលេខ 42E0, ផ្លូវលេខ 432, សង្កាត់ទួលទំពូង (ខាងត្បូងវិទ្យាល័យទួលទំពូង)។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៨៦ ៨១១/០១០ ៥៥៥ ០៩៤ ឬ ចូលទៅកាន់ហ្វេសប៊ុក bayonbakery។
ហាងនំប៉័ងបាយ័នមាន១៣ទីតាំង រួមមាន៖ បាយ័នផ្សារថ្មី ពេទ្យចិន ឃ្លាំងរំសេវ ពោធិចិនតុង ជ្រោយចង្វារ ស្តាតចាស់ អូបែកក្អម ច្បារអំពៅ ផ្សារតូច ឬស្សីកែវ ស្ទឹងមានជ័យ ចម្ការដូង និងសាខាកូនពៅទួលទំពូង៕
មតិយោបល់