អតិថិជនជាច្រើនប្រហែលជាបានដឹងហើយពី “ស៊ូភើរឡូយ” របស់ Domino’s Pizza ដែលអ្នកចំណាយត្រឹមតែ $1.99 ប៉ុណ្ណោះសម្រាប់ភីហ្សាខ្នាតតូចមួយ និង $6.99 សម្រាប់ភីហ្សា៤រសជាតិផ្សេងគ្នា។ ប៉ុន្តែ ប្រិយមិត្តប្រហែលជាមិនដឹងថាតើគួរជ្រើសរើសរសជាតិមួយណា! ហើយតើភីហ្សារសជាតិអ្វីពេញនិយមជាងគេ។
បើតាមការឲ្យដឹងពី កញ្ញា អ៊ីត គឹមស៊ាង អ្នកចាត់ការទូទៅនៅ Domino’s Pizza សាខាបឹងកេងកង ថា “ស៊ូភើរឡូយ” ទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនទាំងការមកញ៉ាំផ្ទាល់ និងកុម្ម៉ង់ទៅផ្ទះ។ ក្នុងចំណោមរសជាតិទាំង១៤ ភីហ្សាដែលដាច់ជាងគេ រួមមាន ភីហ្សាគ្រឿងសមុទ្រ, ហាវ៉ៃគ្រឿងសមុទ្រ, អេកស្ត្រាវ៉ាកាសា, ប៊ីប៊ីឃ្យូសាច់មាន់, សាច់សុទ្ធរសជាតិហឹរ និងឈីសភេបភើរ៉ូនី។
កញ្ញាបន្ថែមថា ភីហ្សាដែលដាច់លេខមួយតែម្ដងនោះគឺ ភីហ្សាគ្រឿងសមុទ្រ ព្រោះវាផ្សំចេញពីគ្រឿងឆ្ងាញ់ៗជាច្រើនរួមមាន បង្គា មឹក សាច់ក្ដាម ម្ទេសប្លោក ខ្ទឹមបារាំង សសភីហ្សា និង ម៉ូហ្សាលេរ៉ាឈីស។ ហើយអ្វីដែលពិសេសនោះគឺវាមានបន្ថែម Seasoning ជាគ្រឿងផ្សំម្យ៉ាងសម្រាប់រោយលើភីហ្សាឲ្យមានក្លិនឈ្ងុយ។ ម្យ៉ាងវិញទៀត គ្រប់ភីហ្សាទាំងអស់នៅ Domino’s Pizza សុទ្ធតែធ្វើឡើងពីសាច់ម្សៅគុណភាពខ្ពស់ ថ្មីៗ ក្ដៅៗ សម្រាប់អតិថិជន ដោយមិនធ្វើទុកមុននោះទេ។
នៅចាំអីទៀត! មានលុយត្រឹមតែ $1.99 ក៏អាចទៅញ៉ាំភីហ្សារសជាតិដើមពីអាមេរិកបានដែរ។
Domino’s Pizza មាន៥សាខារួមមាន៖
– សាខាទី១៖ សាខាបឹងកេងកង
– សាខាទី២៖ សាខាផ្សារទំនើប ស៊ីធីម៉ល
– សាខាទី៣៖ សាខាអាយ អេហ្វ អិល
– សាខាទី៤៖ សាខាផ្សារទំនើប អ៊ីអនម៉ល
– សាខាទី៥៖ សាខាភ្នំពេញថ្មី
មតិយោបល់