Manchester City កំពុងបង្កើតរបៀបលេងបាល់បែប Tiki Taka តាម Barcelona ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Pep Guardiola។ នេះបើតាមសំដីរបស់ Gerard Pique។

Gerard Pique

 ការលើកឡើងរបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញសំអាងលើហេតុផលថា ដោយសារ Pep ធ្លាប់ដឹកនាំនៅ Barcelona ជាង៤ឆ្នាំទើបពេលនេះលោកព្យាយាមយក Tiki Taka ទៅប្រើជាមួយ Man City។

 

“Man City មានរបៀបលេងបាល់ដូចយើង ដោយសារ Pep ធ្លាប់បង្វឹកនៅ Barcelona ជាច្រើនឆ្នាំ។ គាត់យល់ពីបាល់ទាត់ដូចគ្នាជាមួយពួកយើង ដូច្នេះការប៉ះគ្នានៅ Champions League នឹងកាន់តែតានតឹង។” កីឡាករដែល Pep ចុះហត្ថលេខាយកដំបូងគេក្នុងនាមជាអ្នកចាត់ការ Barcelona បាននិយាយដូច្នេះ។

Pep អ្នកចាត់ការទូទៅ Man City

Pep Guardiola ឈ្នះពាន១៤ជាមួយ Barca ពីចន្លោះឆ្នាំ២០០៨ ដល់២០១២ ហើយយប់នេះលោកនឹងត្រូវដឹកនាំ Man City ទៅប៉ះក្រុមចាស់ក្នុងការប្រកួត Champions League ពូល C វេលាម៉ោង១ និង៤៥នាទីរំលងអាធ្រាត្រ៕

FC Barcelona's Gerard Pique reacts after scoring against Athletic Bilbao during a quarterfinal, second leg, Copa del Rey soccer match at the Camp Nou stadium in Barcelona, Spain, Wednesday, Jan. 27, 2016. (AP Photo/Manu Fernandez)

FC Barcelona’s Gerard Pique reacts after scoring against Athletic Bilbao during a quarterfinal, second leg, Copa del Rey soccer match at the Camp Nou stadium in Barcelona, Spain, Wednesday, Jan. 27, 2016. (AP Photo/Manu Fernandez)