សមាគមកីឡាបាល់ទាត់ថៃ (FAT) បានបង្ហើបឲ្យដឹងថា ការប្រកួតជម្រុះ World Cup រវាងក្រុមជម្រើសជាតិថៃ ទល់នឹងក្រុមខ្លាំងអាស៊ីអូស្ត្រាលី អាចនឹងធ្វើឡើង ដោយគ្មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ ខណៈដែលប្រជាជនថៃទូទាំងប្រទេស កំពុងតែកាន់ទុក្ខចំពោះការចូលទិវង្គត របស់ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)។

ក្រុមជម្រើសជាតិថៃ

ព្រះមហាក្សត្រថៃ ដែលគ្រងរាជសម្បត្តិអស់រយៈពេល៧០ឆ្នាំ បានចូលទិវង្គត ក្នុងព្រះជន្ម ៨៨ព្រះវស្សា នៅទីក្រុងបាងកក នាវេលាម៉ោង ១៥:៥២នាទី រសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ រដ្ឋាភិបាលបានស្នើសុំឲ្យប្រជាជនទាំងអស់ផ្អាកកម្មវិធីកម្សាន្តនានា រយៈពេល៣០ថ្ងៃ ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ប្រកួតជម្រុះ World Cup 2018 របស់ក្រុមជម្រើសជាតិថៃ។

សប្ដាហ៍មុន ថៃបានស្មើសុំអូស្ត្រាលី ឲ្យលើកការប្រកួតសិន ឬលេងនៅដីកណ្ដាលណាមួយ ក្រៅប្រទេសថៃ ប៉ុន្តែអូស្ត្រាលី បានបដិសេធសំណើនោះ។ នេះបើតាមប្រធានសមាគមបាល់ទាត់ថៃ លោក Somyot Poompanmoung បានលើកឡើង។

ក្រុមជម្រើសជាតិអូស្ត្រាលី

“ដូច្នេះយើងត្រូវតែប្រកួតនៅទីក្រុងបាងកក ដែលនឹងធ្វើឡើងក្រោយពេលកាន់ទុក្ខចប់រយៈពេល៣០ថ្ងៃ ហើយយើងនឹងចាត់វិធានការថា គួរអនុញ្ញាតឲ្យមានអ្នកគាំទ្រ ឬក៏អត់”។ លោក Poompanmoung បានបញ្ជាក់លើ Facebook កាលពីថ្ងៃច័ន្ទ។

តាមកាលវិភាគគ្រោងទុក ថៃ នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិ Rajamangala ស្វាគមន៍ក្រុមអូស្ត្រាលី នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយរំពឹងថា នឹងទទួលបានលទ្ធផលល្អ បន្ទាប់ពី៤ប្រកួតមុន ក្នុងពូល B ចាញ់ទាំង៤ប្រកួត។ រីឯ អូស្ត្រាលីជាក្រុមខ្លាំង និងកំពុងឈរលេខ២ ក្នុងពូលបច្ចុប្បន្ន៕

MELBOURNE, AUSTRALIA - OCTOBER 11:  Mile Jaedinak of Australia celebrates with team mates after scoring a penalty during the 2018 FIFA World Cup Qualifier match between the Australian Socceroos and Japan at Etihad Stadium on October 11, 2016 in Melbourne, Australia.  (Photo by Robert Cianflone/Getty Images)

MELBOURNE, AUSTRALIA – OCTOBER 11: Mile Jaedinak of Australia celebrates with team mates after scoring a penalty during the 2018 FIFA World Cup Qualifier match between the Australian Socceroos and Japan at Etihad Stadium on October 11, 2016 in Melbourne, Australia. (Photo by Robert Cianflone/Getty Images)