កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) សហការជាមួយក្រុមហ៊ុន Smart បានផ្សាយបន្តផ្ទាល់កម្មវិធីផ្ដល់រង្វាន់ iPhone 6 (128GB) ជូនដល់ដល់អតិថិជនចំនួន ៤ រូបក្នុងសប្ដាហ៍ទី១ នៃកម្មវិធី “ឈ្នះរាល់ថ្ងៃជាមួយសាមុរ៉ៃ និង Smart” ដែលជាកម្មវិធីឈ្នះរង្វាន់ទ្វេដងរាល់ថ្ងៃដ៏កក្រើកមិនធ្លាប់មានសម្រាប់អតិថិជនខ្លួននៅកម្ពុជា។
កម្មវិធី “ឈ្នះរាល់ថ្ងៃជាមួយ សាមុរ៉ៃ និង Smart” ដែលចាប់ផ្ដើមពីថ្ងៃទី១ តុលា រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ២០១៦ នេះ នឹងផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនដែលបានគាំទ្រភេសជ្ជៈសាមុរ៉ៃ ក្នុងនោះរង្វាន់រួមមាន ភេសជ្ជៈសាមុរ៉ៃដបប្លាស្ទិក ឬកំប៉ុង កាតបញ្ចូលទូរសព្ទសម្រាប់ប្រព័ន្ធ Smart ចាប់ពី ០,៥ ដុល្លារ ដល់ ៥ ដុល្លារ និងរង្វាន់ធំ iPhone 6 (128GB) ចំនួន ៦០ រង្វាន់ដែលអតិថិជនអាចឈ្នះរៀងរាល់ថ្ងៃ។
អតិថិជនអាចចូលរួមផ្សងសំណាងតាមវិធីងាយៗ ដោយគ្រាន់តែទិញផលិតផលសាមុរ៉ៃ ពិនិត្យមើលលេខកូដក្រោមគម្របដប ឬក្រវិលកំប៉ុង រួចផ្ញើលេខកូដនោះទៅលេខ 070 200 000 ដើម្បីមានឱកាសឈ្នះរង្វាន់ទ្វេដង។
តាមរយៈកម្មវិធីនេះ អតិថិជនទាំងអស់មិនត្រឹមតែទទួលបានរសជាតិដ៏ឆ្ងាញ់របស់ភេសជ្ជៈសាមុរ៉ៃ ប៉ុណ្ណោះទេ ថែមទាំងអស់កង្វល់ពីរឿងបញ្ចូលលុយទូរសព្ទទៀតផង។ សម្រាប់អតិថិជន Smart កាតបញ្ចូលលុយទូរសព្ទអាចប្រើបានសម្រាប់និយាយទូរសព្ទ ផ្ញើសារក្នុងប្រព័ន្ធ និងលេងអ៊ីនធឺណិត។ លើសពីនេះ តាមរយៈលេខកូដដែលបានផ្ញើទៅលេខ 070 200 000 អតិថិជនក៏នៅមានឱកាសចូលរួមដោយស្វ័យប្រវត្តិ ដើម្បីឈ្នះការចាប់រង្វាន់ទូរសព្ទ iPhone 6 (128GB) រាល់ថ្ងៃទៀតផង។
កម្មវិធីពិសេសនេះនឹងបន្តចាប់រង្វាន់ iPhone 6 (128GB) ជារៀងរាល់ថ្ងៃ សរុបមានចំនួន ៦០ គ្រឿង រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ២០១៦ ខណៈដែលលេខទូរសព្ទអ្នកឈ្នះនឹងត្រូវប្រកាសនៅលើផេកហ្វេសប៊ុករបស់ Smart និងមានការផ្សាយបន្តផ្ទាល់ការចែករង្វាន់ជារៀងរាល់ថ្ងៃសុក្រ នៅផេកហ្វេសប៊ុករបស់ Smart និង Sabay។
អូ! កម្មវិធីនេះផ្ដល់ជូនសម្រាប់អតិថិជនគ្រប់ប្រព័ន្ធទូរសព្ទ។ រួសរាន់ឡើង! ញ៉ាំភេសជ្ជៈសាម៉ុរៃ កាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ 1-800-20-2222 ឬ 070 200 000 ។
ខាងក្រោមនេះ ជាឈ្មោះអតិថិជនទាំង ៤ រូបដែលបានឈ្នះ iPhone 6 ក្នុងសប្ដាហ៍ទី១៖
១. លោក តេក សុខហេង
២. លោក លឹម សុភក្តិ
៣. កញ្ញា មុនី សុច្ចតា
៤. លោក សុខ ដេវិត
មតិយោបល់