កញ្ញា អ៊ឹង អ៊ីលី ដែលមានវ័យទើបតែ២១ឆ្នាំ និងជាកូនស្រីតែមួយគត់របស់លោកឧកញ៉ា អ៊ឹង ផល្លារ បានក្លាយជាអ្នកទទួលបន្ទុកដឹកនាំក្រុមហ៊ុនថ្មីមួយដែលផ្ដោតលើសុខភាពប្រជាជនជាចម្បង។
ដោយឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាពប្រជាពលរដ្ឋដែលកើតឡើងដោយសារសារធាតុគីមី យូភីអិលអិមអិលគ្រុប ប្រូហ្វេសសិនណល (UPLML Groups Professional) បានបង្កើតក្រុមហ៊ុនមួយក្រោមការគ្រប់គ្រងរបស់កញ្ញា អ៊ឹង អ៊ីលី ផ្ទាល់តែម្ដង។
នេះគឺការចាប់ផ្ដើមដំបូងក្នុងវិស័យពាណិជ្ជកម្មរបស់ស្រីស្អាតដែលទើបបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Raffles International College នៅកម្ពុជា រូបនេះ។ ក្រុមហ៊ុនថ្មីមួយនេះ មានលក់ផលិតផលដូចជា៖
កញ្ញា អ៊ឹង អ៊ីលី នាយិកាក្រុមហ៊ុនថ្មីក្រោមក្រុមហ៊ុនមេ UPLML Groups Professional
– ផលិតផលជីសរីរាង្គរុក្ខជាតិធម្មជាតិ ណាណូ ដែលមានរូបធាតុផ្សំធម្មជាតិសុទ្ធគ្មានសារធាតុគីមី (ពិសោធចាក់ចូលក្នុងទឹក អាចទទួលទានបាន) ដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាពីអ៊ីស្រាអែល និងអាល្លឺម៉ង់ និងបានដំណើរការក្នុងទីផ្សាររយៈពេលជាងកន្លះឆ្នាំមកហើយ ជាមួយនឹងលទ្ធផលដែលទទួលបានការគាំទ្រពីប្រជាកសិករ។ ជីសរីរាង្គរុក្ខជាតិធម្មជាតិ ណាណូ អាចប្រើប្រាស់បានលើដំណាំកសិកម្មជាច្រើនប្រភេទ ដូចជា ស្រូវ បន្លែ ពោត អំពៅ ស្វាយ សណ្ដែក និងដំណាំកសិឩស្សាហកម្ម ដូចជា កៅស៊ូ ម្រេច ដំឡូងមី និងសណ្ដែកសៀង។
– សាប៊ូព្រហ្មចារី ប្រ៊ីលាន ប៊ីយូធី ជាប្រភេទសាប៊ូដែលជាបច្ចេកវិទ្យាជប៉ុន និងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយការពារបាក់តេរីជួយផ្សះមុខរបួសរហ័សសម្រាប់ស្ត្រីទើបសម្រាលកូនរួច និងជួយព្យាបាលជំងឺស្ត្រីជាច្រើនមុខទៀត។
– សាប៊ូ សាន់សាញ់ មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយព្យាបាលស្បែកមុខ ធ្វើឱ្យមុខសស្រស់ថ្លាបែបធម្មជាតិ បំបាត់មុខមុន ជាំមុខ និងមានក្លិនឡាវែនដ័រ ហើយអាចប្រើបានទាំងបុរស និងស្ត្រី
– ម៉ាស៊ីនកាហ្វេម៉ាកព្រីមៀម និងកាហ្វេថែរក្សាសុខភាពធម្មជាតិ ព្រីមៀម ដែលជាកាហ្វេគ្មានជាតិគីមី សម្បូរសារធាតុបំប៉ន សម្រកជាតិខ្លាញ់ ថែរក្សារាង និងខ្លាញ់ក្បាលពោះ និងជួយលាងសម្អាតជាតិពុលក្នុងខ្លួន។
– ភេសជ្ជៈប៉ូវកម្លាំង ហែតសុត (Headshot) ជាប្រភេទភេសជ្ជៈដែលមានវីតាមីន B3, B6, B5, B12 និង ជួយបន្សាបជាតិស្រវឹងបានរហ័ស ពិសេសអ្នកមានជំងឺទឹកនោមផ្អែមក៏អាចញ៉ាំបាន។
– ទឹកពិសាបរិសុទ្ធ ប្រ៊ីលាន ត្រូវបានផលិតដោយប្រព័ន្ធអូសូន (Ozone) និងកាំរស្មី យូវី (UV) និង មានសារធាតុរ៉ែខ្ពស់ ទទួលស្គាល់ពីអង្គការស្តង់ដារគុណភាព។
– Krill Doctor Professional ជាប្រភេទថ្នាំវីតាមីនម្យ៉ាងដែលមានសារធាតុផ្សំ OMEGA-3 ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជាពិសេសប្រើបានទាំងបុរស និងស្ដ្រី។ វាជួយផ្នែកខួរក្បាល សន្លាក់ បេះដូង សុខភាពស្បែក ការមករដូវរបស់ស្ត្រី និងភ្នែក។
មិនតែប៉ុណ្ណោះ នាយិកាក្រុមហ៊ុនវ័យក្មេងនេះ នឹងបន្តនាំយកផលិតផលបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា ដោយផ្ដោតសំខាន់លើសុខភាពជាចម្បង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអាសយដ្ឋាន អាគារលេខ៥ ផ្លូវរ៉ាប់ប៊ី (Ruby) សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ភ្នំពេញ ឬទាក់ទងលេខ 081 266 866 / 095 68 68 70 ឬផេកហ្វេសប៊ុក UPLML Groups Professional ឬវិបសាយ www.uplml-groups.com ៕ Hotline: 076 666 9 666

មតិយោបល់