ក្នុងចំណោមអត្តពលិក៩រូបសម្រាប់រត់កាន់ភ្លើងគប់កីឡាជាតិលើកទី១ ចាន់ វឌ្ឍនាកា ជាកីឡាករវ័យក្មេងម្នាក់ដែលត្រូវបានជ្រើសរើសឲ្យកាន់ភ្លើងគប់ដែរ។ កីឡាករដែលជាសមាជិកជម្រើសជាតិកម្ពុជា និងបឹងកេតអង្គរមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។ តើតារាឆ្នើមដ៏ប្រជាប្រិយរូបនេះធ្លាប់មានសមិទ្ធផលអ្វីខ្លះទើបត្រូវបានគណៈកម្មការជ្រើសរើសយករូបគេ? ខាងក្រោមជាស្នាដៃផ្ទាល់ខ្លួនដែលរូបគេទទួលបាន៖

ចាន់ វឌ្ឍនាកា ឈ្នះពានកីឡាករល្អលីគកំពូលកម្ពុជា២០១៦

ពានរង្វាន់ផ្ទាល់ខ្លួន
-២០១២៖ ឈ្នះពានកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ
-២០១៣៖ ឈ្នះពានស្បែកជើងមាសពានរង្វាន់បាល់ទាត់សម្តេច ហ៊ុន សែន
-២០១៤៖ ឈ្នះពានកីឡាករល្អប្រចាំលីគបាល់ទាត់កំពូលកម្ពុជា
-២០១៥៖ ឈ្នះពានកីឡាករល្អប្រចាំលីគបាល់ទាត់កំពូលកម្ពុជា
-២០១៥៖ ឈ្នះពានស្បែកជើងមាស អ្នករកគ្រាប់ច្រើនប្រចាំលីគបាល់ទាត់កំពូលកម្ពុជា
-២០១៥៖ ឈ្នះពានកីឡាករល្អប្រចាំពាន Mekong Club Championship
-២០១៦៖ ឈ្នះពានកីឡាករល្អប្រចាំលីគបាល់ទាត់កំពូលកម្ពុជា
-២០១៦៖ ឈ្នះពានស្បែកជើងមាស អ្នករកគ្រាប់បាល់ច្រើនប្រចាំលីគបាល់ទាត់កំពូលកម្ពុជា

បឹងកេតអង្គរឈ្នះពានលីគកំពូលកម្ពុជា២០១៦

ចាន់ វឌ្ឍនាកាបានជួយក្លឹបបឹងកេតអង្គរ៖
-២០១៣៖ ជើងឯករងលីគបាល់ទាត់កំពូលកម្ពុជា
-២០១៤៖ ជើងឯករងលីគបាល់ទាត់កំពូលកម្ពុជា
-២០១៥៖ ជើងឯករងពាន Mekong Club Championship
-២០១៦៖ ឈ្នះពានលីគបាល់ទាត់កំពូលកម្ពុជា

ចាន់ វឌ្ឍនាកា ឈ្នះពានកីឡាករល្អប្រចាំពាន Mekong Club Championship

ក្រៅពីសមិទ្ធផលគួរឲ្យកត់សំគាល់ខាងលើ ចាន់ វឌ្ឍនាកាក៏បានជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឲ្យទទួលបានជ័យជម្នះជាបន្តបន្ទាប់ក្នុងការប្រកួតអន្តរជាតិទាំងក្នុងវគ្គជម្រុះពានរង្វាន់នានា និងមិត្តភាព។ រូបគេជាផ្នែកមួយដ៏សំខាន់ក្នុងក្រុមជម្រើសជាតិកម្ពុជា៕

វឌ្ឍនាកា អបអរពេលជួយកម្ពុជាឈ្នះម៉ាកាវវគ្គជម្រុះបាល់ទាត់ពិភពលោកកន្លងមក