ខ្សែបម្រើស្លាបកីឡាករ ឈិន ឈឿន មិនទាន់ពេញចិត្តតាមការរំពឹងទុកឡើយសម្រាប់លទ្ធផល៣-០

របស់ក្រុ្មជម្រើសជាតិកម្ពុជាលើក្រុមប្រ៊ុយណេកាលពីល្ងាចមិញនៃវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016។

កីឡាករកម្ពុជា អបអរពេលស៊ុតបញ្ជូលទី

ឈិន ឈឿន បានឲ្យ Sabay ដឹងថា សម្រាប់ប្រកួតជម្រុះក្នុងពានរង្វាន់ AFF Suzuki Cup

កាលពីយប់មិញដែលកម្ពុជាឈ្នះ ៣-០ លើក្រុម ប្រ៊ុយណេ វាពិតជារឿងល្អមួយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។

ប៉ុន្តែតាមការរំពឹងទុកមុនការប្រកួតនោះសង្ឃឹមថា កម្ពុជាអាចយកឈ្នះយ៉ាងហោចណាស់ក៏៤-៥គ្រាប់ដែរឯនោះ។

កីឡាករ កម្ពុជាកំពុងប្រជែងយកបាល់ពីប្រ៊ុយណេ កម្ពុជាហ្វឹកហាត់ត្រៀមខ្លួនជាច្រើនថ្ងៃសម្រាប់ការប្រកួតមួយនេះ និងបានសិក្សាពីចំណុចខ្សោយរបស់ប្រ៊ុយណេដើម្បីវាយលុករកគ្រាប់បាល់។ ទោះយ៉ាងណាដោយសារមានភ្លៀងធ្លាក់ខ្លាំងទើបក្រុមជម្រើសជាតិកម្ពុជាពិបាកក្នុងការលេងនិងរកគ្រាប់ឲ្យច្រើនដូចការគិត។

ឈិន ឈាន ជាខ្សែបម្រើស្លាបមកពីក្លឹបក្រសួងការពារជាតិ និងជាកីឡាករស្នូលរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ កាលពីយប់មិញខ្សែបម្រើឆ្នើមរូបនេះបានសហការគ្នាជួយឲ្យកម្ពុជាឈ្នះក្រុមបាល់ទាត់ប្រ៊ុយណេ ៣-០ ក្នុងប្រកួតលើកទី២របស់កម្ពុជានៃការប្រកួតជម្រុះ AFF Susuki Cup ២០១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ៕

sleep-w-600-x-h398-2016-19