វីរបុរសប្រេស៊ីល Ronaldo ចង់ឃើញ Philippe Coutinho ដែលជាជនរួមជាតិប្រេស៊ីលរបស់ខ្លួន ទៅលេងនៅក្រុមស្ដេចស Real Madrid នាពេលអនាគតដ៏ខ្លី។

កីឡាករវ័យ២៤ឆ្នាំ Coutinho បានឈ្នះពានកីឡាករល្អបំផុតរបស់ក្រុម Liverpool រដូវកាលមុន និងជាតួអង្គដ៏សំខាន់ ជួយឲ្យក្រុមលោក Jurgen Klopp កំពុងឈរលេខ៤ នៅ Premier League បច្ចុប្បន្ន។ ខ្សែបម្រើឆ្នើមរូបនេះ នៅជាប់កុងត្រាជាមួយហង្សក្រហម ដល់ឆ្នាំ២០២០ ប៉ុន្តែ Ronaldo សង្ឃឹមថា រូបគេនឹងចាកចេញពី Anfield ទៅកីឡដ្ឋាន Bernabeu ឆាប់ៗ។

Ronaldo ប្រេស៊ីល អតីតខ្សែប្រយុទ្ធក្រុម Real Madrid ពេលអ្នកសារព័ត៌មានសួរថា តើកីឡាកររូបណាដែលលោកចង់ឃើញលេងឲ្យក្រុម Real Madrid? អតីតខ្សែប្រយុទ្ធក្រុមស្ដេចស (Ronaldo) បានប្រាប់ដល់ Onda Cero’s ថា៖ “ខ្ញុំចង់ឃើញ Coutinho លេងនៅ Real Madrid, កីឡាករក្រុម Liverpool”។

Coutinho កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា ក្លឹប Real Madrid ចង់បានផងដែរ មុនពេលបន្តកុងត្រាជាមួយ Liverpool ដល់ឆ្នាំ២០២០។ អតីតកីឡាករក្រុម Inter Milan រូបនេះ បង្ហាញខ្លួន ៨ប្រកួតនៅ Premier League រដូវកាលនេះ ស៊ុតបាន៣គ្រាប់ និង Assists ២ដង៕

LIVERPOOL, ENGLAND - SEPTEMBER 24: Philippe Coutinho of Liverpool celebrates with Sadio Mane as he scores their fourth goal during the Premier League match between Liverpool and Hull City at Anfield on September 24, 2016 in Liverpool, England. (Photo by Julian Finney/Getty Images)