កំពង់ធំ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៨និង០០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពង្រឹងកងកម្លាំង និងពង្រឹងរបៀបរបបការងារ ចំណុះអោយផែនព្រហ្មទណ្ឌនៅសាលប្រជុំស្នងការដ្ឋានគរបាលខេត្តកំពង់ធំ ។
ដោយអញ្ជើញចូលរួមមានលោកស្នងការរងផែនព្រហ្មទណ្ឌ លោកអនុប្រធានផែនលោក លោកស្រី នាយ នាយរងការិយាល័យជំនាញចំណុះ ផែនព្រហ្មទណ្ឌ លោក លោកស្រី នាយ នាយរងផ្នែក ទាំងអស់ ចំណុះផែន និងមន្ត្រី ក្នុងផែន ព្រហ្មទណ្ឌ អធិការរងទទួលផែនការងារ ព្រហ្មទណ្ឌ នាយផ្នែកចូលរួមប្រមាណចំនួន ៤៧ នាក់ ស្រី២នាក់។
លោកវរសេនីយ៍ឯក ទិត សំណាង ស្នងការរងផែនព្រហ្មទណ្ឌ បានអានលទ្ធផលការងារ ដែលអនុវត្ត រយៈពេល ៨ ខែ ឆ្នាំ២០១៨ (ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៨) សភាពការបទល្មើសរួម ៤៨ លើក ប្រៀបធៀបនឹង ៨ខែឆ្នាំ២០១៧ ថយចុះចំនួន ០៤ លើក ស្មើ ៧.៦៩% ក្នុងនោះបទឧក្រិដ្ឋ ១៥ លើក ៨លើក កើន ៧លើកស្មើ ៨៧.៥% , បទមជ្ឈឹម ៣៣ លើក លើ ៤៤ លើកថយចុះ ១១ លើក ស្មើនឹង ២៥% ។
លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបរួម ៤៣ ករណី លើ ៤៨ ករណី ឃាត់ខ្លួនជនសង្ស័យ ៧១ នាក់ ស្រី ២ នាក់ ស្មើនឹង៨៩.៥៨% ក្នុងនោះមុខសញ្ញាថ្មី ៦៣ នាក់ និងមុខសញ្ញាគ្រឿងញៀន ០៨ នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ បូកសរុបណែនាំជំរុញ ដល់មន្ត្រីជំនាញ ពង្រឹងការងារជំនាញ ចំណុះអោយផ្នែកនីមួយៗ ត្រួតពិនិត្យកិច្ចការងារដែលអនុវត្តបានរួចកន្លងមក លើកទិសដៅក្នុងការអនុវត្តបន្តបង្កើនប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ គ្រប់ស្ថានការណ៍ នៃបទល្មើសនានា មិនអោយកើតមានឡើង ក្នុងមូលដ្ឋាន របស់ខ្លួនគ្រប់គ្រង ។ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែបន្តខិតខំប្រឹងប្រែង តស៊ូ ប្រើប្រាស់វិធានការជំនាញ របស់ខ្លួន ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបមុខសញ្ញា ដែលប្រព្រឹត្តបទល្មើស ដើម្បីផ្ដន្ទាទោស បង្កើនជំរុញការយកចិត្តទុកដាក់ គ្រប់គ្រងមុខសញ្ញាដែលមានដីការចាប់ខ្លួន និងគ្រប់គ្រងសញ្ញាក្មេងទំនើងដោយប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវ ក្នុងនោះត្រូវតម្លើងបញ្ជីបិទរូបថត អោយបានត្រឹមត្រូវផងដែរ គ្រប់គ្រងមុខសញ្ញាដែលចេញពី ពន្ធនាគារ និងត្រួតពិនិត្យសកម្មភាព អត្តចរិក របស់ជននោះ ដែលរស់នៅជាប្រចាំថ្ងៃ ជាដើម ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានក្រើនរំលឹករដល់ថ្នាក់នាំទាំងអស់ដែលមានវត្តមាន ក្នុងកិច្ចប្រជុំនេះពង្រឹងបៀបរបបប្រជុំជាប្រចាំខែ ដើម្បីពង្រឹងការងារជំនាញ ដល់មន្ត្រីក្រោមឱវាទ និងត្រូវធ្វើគំរូល្អ សម្រាប់មន្ត្រីក្រោមឱវាទ ជៀសវាងការធ្វើអោយអាក់អន់ស្រពន់ចិត្តលើគ្នាទៅវិញទៅមក ដែលធ្វើអោយ បែកបាក់សាមគ្គីភាពផ្ទៃ របស់អង្គភាព ពង្រឹងវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ (គោរពតួនាទី ភារកិច្ច កាតព្វកិច្ច វិន័យកងជួរឋានន្តរស័ក្កិ) ព្រមទាំងអោយកងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងកងកម្លាំងជំនាញក្រោមឱវាទ ដើម្បីប្រមូលផ្ដុំកម្លាំង ត្រៀមក្នុងកិច្ច ប្រតិបត្តិការណ៍ អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះ គ្រោះថ្នាក់ផ្សេងៗប្រកបដោយសុជីវធម៌ សិលធម៌ សុភាពរាបសារ ទន់ភ្លន់មានប្រសិទ្ធិភាព ៕
មតិយោបល់