ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក(យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ៣នាក់ របួសស្រាល ៣នាក់(ស្រី) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៦នាក់ (យប់១នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូ ៨គ្រឿង រថយន្តធុនតូច ៤គ្រឿង រថយន្តធំ ៤គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់៣នាក់), ប្រជែង ៣លើក(ស្លាប់២នាក់), មិនប្រកាន់ស្តាំ ១លើក(ស្លាប់១នាក់) និងមិនគោរពសិទ្ធិ ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៣លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តតូច ១លើក រថយន្តធំ ៣លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២លើក ស្លាប់១នាក់របួស១នាក់, ព្រះសីហនុ ២លើក ស្លាប់១នាក់ របួស៣នាក់(ស្រី), ស្វាយរៀង ២លើក ស្លាប់១នាក់ របួស១នាក់, បាត់ដំបង ២លើក ស្លាប់១នាក់ របួស១នាក់, ព្រះវិហារ ១លើក ស្លាប់១នាក់ និងខេត្តប៉ៃលិន ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៦ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ២១១លើក បណ្តាលឲ្យមនុស្សស្លាប់ ១០៥នាក់ របួសសរុប ២៧៤នាក់ របួសធ្ងន់ ២០៤នាក់ របួសស្រាល ៧០នាក់ ៕
មតិយោបល់