តាកែវ៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ០៣កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រគល់ ថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន២លានរៀល ប្រគល់ជូនដល់លោក អនុសេនីយ៍ឯក សែ សូវ៉ាត ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ ដែលមានប្រពន្ធ ឈ្មោះ ចាន់ ស្រីណា ស្លាប់ដោយជំងឺ(គាំងបេះដូង) ស្ថិតនៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
ថ្លែងក្នុងឱកាស និងអារម្មណ៍ដ៏ក្តុកក្តួលនោះដែរ លោកវរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ ៕
មតិយោបល់