ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី មានករណីចងកធ្វើអត្តឃាតដោយ និងខ្សែអង្រឹងទៅនឹងផ្ទោងផ្ទះរបស់ខ្លួន ។
សាកសពមានឈ្មោះ ទូច ហុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរ ឃុំត្របែក ស្រុកកំចាយមារ ។
ប្រភពព័ត៌មានពីសាច់ញាត់ និយាយថា តាមទម្លាប់ពីកន្លងមកអោយតែផឹកស្រាស្រវឹង ជនរងគ្រោះតែងតែទៅរកចងក ឬលេបថ្នាំប៉ងសម្លាប់ខ្លួន តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេល ។ លុះមកដល់ថ្ងៃតើតហេតុ ជនរងគ្រោះស្រវឹងស្រា ហើយឡើងទៅលើផ្ទះ ចងកសម្លាប់ ពេលដែលក្រុមគ្រួសារកំពុងអង្គុយមើលទូរទស្សន៍នៅក្រោមផ្ទះ ។ ពេលនោះឪពុកក្មេកបានឡើងទៅលើផ្ទះ ក៏បានឃើញជនរងគ្រោះចងកស្លាប់បាត់ទៅ ហើយ ក៏បានហៅក្រុមគ្រួសារ និងអ្នកជិតខាងជួយស្រាយខ្សែ ។
តាមការពិនិត្យសព និងស្រាវជ្រាវសក្សី ជុំវិញកន្លែងកើតហេតុ ការស្លាប់ខាងលើ គឺពុំមានពាក់ពន្ធ័ទៅនិងបទល្មើសព្រម្មទណ្ឌ ឡើយ ។ សាកសពគណៈកម្មការបានត្រួត ពិនិត្យរួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕
best rx pharmacy online. advair no prescription.
មតិយោបល់