ភ្នំពេញ ៖ នៅវេលាម៉ោង០១ និង០០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីរក្សាទុកដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ហុង យូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិត្នោតជុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។
សម្ភារៈដកហូត ៖ក្រាមពណ៌សថ្លាចំនួន០១កូនថង់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ណព៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកពង់ធំ 1S-6661 ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០១នាក់ កំពុងជិះម៉ូតូ០១គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់