ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជឹង ប៊ុនថន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈដកហូត ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-2102 ។
ដំណើររឿង ៖ មុនពេលកើតហេតុ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោកដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចខាងលើ ឃើញជនសង្ស័យចំនួន០១នាក់ កំពុងជិះម៉ូតូ០១គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់