ប៉ៃលិន ៖ នៅថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ លឹម ឡេង អនុកណ្ដាល ការិយាល័យកណ្ដាលភស្ដុភារ និងហិរញ្ញវត្ថុ រួមទាំងអធិការក្រុង-ស្រុក បានអញ្ជើញចូលរួមកម្មវិធីអបអរ ពិធីផ្ដល់ប័ណ្ណ ប.ស.ស ជូនអតិតយុទ្ធជនកម្ពុជាខេត្ដប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្ដម គង់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអគ្គលេខាធិការអតិតយុទ្ធជនកម្ពុជា និងជនពិការ ព្រមទាំងគណៈប្រតិភូអមដំណើរ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានមានមតិសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនអតិតយុទ្ធជនកម្ពុជា ។ ជាកិច្ចបញ្ចប់ឯកឧត្ដមក៏បានប្រគល់ប័ណ្ណ ប.ស.ស និងថវិកាមួយចំនួនជូនដល់អតិតយុទ្ធជនកម្ពុជាទាំងអស់នៅក្នុងខេត្ដប៉ៃលិន ៕
មតិយោបល់