កណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនសកម្មម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹង ចាប់ខ្លួន ខណៈដែលជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ សុខ សុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៧កញ្ចប់ (ធំ១កញ្ចប់និង១៦កញ្ចប់តូច) ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិភូមិសាស្ដ្រឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ដែលសមត្ថកិច្ចកំណត់និងតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យបានទេ ។ លុះមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះក៏ធ្វើការសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្លែង ធ្វើការចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យ និងធ្វើការដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើ ខ្លួនបានទិញពី ជនសង្ស័យម្នាក់យកមកឲ្យដល់ផ្ទះ១កញ្ចប់ធំ ក្នុងតំលៃ ២០ម៉ឺននរៀល ដើម្បីរំលែកលក់បន្តក្នុងមួយកញ្ចប់តូចតំលៃ២០០០០រៀលទៅ៣០០០០ម៉ឺនរៀល ៕
order generic buspar how do cialis chewable tablets work . .
មតិយោបល់