ក្រចេះ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦និង០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី នៅចំនុចផ្ទះជួល(ក្បាលគោ) ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀន (មុខសញ្ញាចាស់)ម្នាក់ឈ្មោះ ឈាន បូណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ក្នុងពេលនោះ កម្លាំងយើងបានធ្វើការឃាត់ និងធ្វើការឆែកឆេរ រកឃើញវត្ថុតាងរួមមាន ៖ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច, ដបកែច្នៃសម្រាប់ប្រើប្រាស់ចំនួន០១, ទុយោដែលនៅជាប់នឹងដបចំនួន២, ដែកកេះចំនួនពីរ, ទុយោកែច្នៃសម្រាប់ចូកគ្រឿងញៀនចំនួន០១, ដាវកែច្នៃចំនួន០១ដើម និងដកហូតម៉ូតូចំនួន០១គ្រឿងម៉ាក RSX ពណ៌ក្រហម។
បច្ចុប្បន្ន ជនសង្ស័យខាងលើរួមជាមួយវត្ថុតាង ត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តរតាមនីតិវិធី ៕
list of pharmacy in india vegetal vigra 200mg. .
មតិយោបល់