ក្រចេះ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក កើតឡើងនៅចំណុចភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ លើកំណាត់ផ្លូវជាតិលេខ៧(ក្រចេះ-ស្នួល) ចន្លោះគីឡូម៉ែត្រ៣២៤-៣២៥ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង និងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់