ព្រះសីហនុ៖ កម្លាំងនគរបាលក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។សមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨នឹង៣០នាទី កម្លាំងអធិការដ្ឋានគរបាលក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាំង វ៉ាង់តាវ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងឈើទីលំនៅបច្ចុប្បន្នក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
វត្ថុតាងរួមមានៈម្សៅក្រាមពណ៌សថ្លា ២កញ្ចប់ធំ,៥កញ្ចប់តូច,ទូរស័ព្ទ០១គ្រឿង។ បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតនៅវេលាម៉ោង១១នឹង១០នាទី នៅក្រុម៣៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យទី១.ឈ្មោះ សុខ លី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ាស៊ីនទីលំនៅបច្ចុប្បន្នក្រុម៣៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ, ជនសង្ស័យទី២.ឈ្មោះ ដាំ គីមដែប ភេទស្រី អាយុ៥០ឆ្នាំ មុខរបរម៉ាស្សាតាមមាត់សមុទ្រ ទីលំនៅបច្ចុប្បន្នក្រុម៣៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងរួមមាន៖ម្សៅក្រាមពណ៍សថ្លា១កញ្ចប់ធំ,១កញ្ចប់តូច,ទូរស័ព្ទ០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់