ភ្នំពេញ៖ aciclovir 800 mg. ជនសង្ស័យម្នាក់ត្រូវជនរងគ្រោះចាប់ខ្លួនប្រគល់អោយនគរបាលខណ្ឌច្បារអំពៅចាត់ការតាមផ្លូវច្បាប់ពីបទលួចលុយ និងគ្រឿងអលង្កា នៅផ្ទះលេខ០៩ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០និង១០នាទី។
លោកវរសនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងថាជនរងគ្រោះឈ្មោះមៀច ផលឡៃ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះកែវ សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបំរើក្នុងផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ។
លោកអធិការរងបន្តថាកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ និងប្តីចាក់សោររបងផ្ទះ(ចំណុចកើតហេតុ) តែភ្លេចដកកូនសោរចេញ រួចនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តឧត្តុង្គ រហូតដល់ម៉ោង១០ព្រឹក ថ្ងៃដដែលស្រាប់តែជនសង្ស័យត្រលប់មកពីស្រុកកំណើតវិញចាក់សោរចូលទៅក្នុងផ្ទះពុំឃើញជនរងគ្រោះ និងប្តីជនសង្ស័យក៏ចូលទៅក្នុងបន្ទប់ជនរងគ្រោះ លួចយកលុយនិងគ្រឿងអលង្កា ដែលទុកនៅក្នុងប្រអប់ក្បាលគ្រែរួមមាន៖ លុយដុល្លារ ៣៤៨៧ដុល្លារ, លុយខ្មែរ៦លានរៀល, ខ្សែកប្លាទីន០១ខ្សែ មានបណ្តោងរូបព្រះ២-ខ្នាយជ្រូក១, ចិញ្ជៀនប្លាទីនដាំពេជ្រ១វង់ និងiPad ០១គ្រឿង ពណ៌ស រួចគេចខ្លួនទៅស្រុកកំណើតពេលនោះជនរងគ្រោះក៏សុំអ្នកជិតខាងឆែកកាមេរ៉ាសុវត្តិភាពមើល ឃើញជនសង្ស័យចូលទៅក្នុងផ្ទះរួចចេញមកវិញ។លុះដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះតាម រកជនសង្ស័យឃើញ នៅភូមិស្វាយព្រៃ ឃុំកន្តោង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ឃាត់ខ្លួនជនសង្ស័យនិងដកហូតបានវត្ថុតាងមាន៖ លុយដុល្លារ៣៤៨៧ដុល្លារ,ខ្សែកប្លាទីន០១ខ្សែ មានបណ្តោងរូបព្រះ២-ខ្នាយជ្រូក១, ចិញ្ជៀនប្លាទីនដាំពេជ្រ១វង់ និងiPad ១គ្រឿង ពណ៌ស ជារបស់ជនរងគ្រោះមកវិញ រួចនាំជនសង្សយ័ រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់