បាត់ដំបង៖ នៅថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្ត មន្ត្រីរាជការ នៃមន្ទីរ អង្គភាព ស្ថាប័ននានាក្នុងខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ វរ:នគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង ដែលជាសម្ព័ន្ធមេត្រីភាព និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ប្រគល់ជូនវរ:នគរបាលការពារព្រំដែនគោកលេខ819 ស្រុកកំរៀង ខេត្តបាត់ដំបង ផងដែរ ។
ក្នុងនោះ រដ្ឋបាលសាលាខេត្ត ស្រាបៀអង្គរ ២០កេស ទឹកសុទ្ធ ១០កេស សាច់ជ្រូក ១០០គីឡូ នំអន្សមជ្រូក.ចេក ១ស្លឹក (៤៤០នំ) និងថវិកាចំនួន ៤លានរៀល ។ ក្រុមហ៊ុនសូគីម៉ិចស្រាបៀ ៣០កេស ទឹកក្រូច ៣០កេស មី ៥០កេសតូច និងថវិកា ២លានរៀល ។ មន្ទីរប្រៃសណីយ៍ មន្ទីរឧស្សាហកម្ម និងកសិកម្មរដ្ឋាករទឹក មន្ទីរមុខងារសាធារណៈខេត្ត អំណោយ រួមមាន ទឹកក្រូច ៣កេស មី ១៨កេសតូច និងទឹកសុទ្ធ ២០យួរ ៕
robaxin 750 mg no rx.
canadian water pills.
មតិយោបល់