កែប៖ buy lexapro online australia. buy spironolactone 25mg uk. នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែកញ្ញា និងលើកទិសដៅបន្តខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងគ្រប់ផែន,នាយការិយាល័យ, អធិការ អធិការរង ក្រុមចំរុះនគរបាលខេត្ត នាយ នាយរងប៉ុស្តិ៍រដ្ឋបាល សរុប១០៩នាក់។
ថ្លែងទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្ត បានសំដែងការគាំទ្រពីសមិទ្ធិផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងបានដាក់ចេញនូវ គោលការណ៍ វិធានការណ៍ ការងារបង្ការ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដល់ផែននីមួយៗ អធិការនគរបាលក្រុង ស្រុក ក្រុមចម្រុះនគរបាលខេត្តគ្រប់ក្រុម និងប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដើម្បីរួមសហការគ្នាជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធអនុវត្តឱ្យបានលទ្ធផល ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌត្រូវបញ្ចុះកម្លាំងតាមបណ្តាវត្តអារាមទូទាំងខេត្ត ឱ្យទទួលបានសន្តិសុខ សុវត្ថិភាពល្អ ដើម្បីអោយប្រជាជនមានទំនុកចិត្តនិងជឿជាក់លើកងកំលាំងនគរបាលយើង៕
មតិយោបល់