ADEN (Reuters) - កាលពីថ្ងៃពុធ ប្រភពពីយោធាប្រចាំតំបន់បានឱ្យដឹងថា សម្ព័ន្ធមិត្តដឹកនាំដោយសៅឌីអារ៉ាប៊ី បានបង្កើនកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់ក្បែរទីក្រុងកំពង់ផែ Hodeidah ដ៏ធំជាងគេរបស់ប្រទេសយេម៉ែន ជាចលនាមួយដើម្បីបង្កើនសម្ពាធដល់ក្រុមបះបោរ Houthi ជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ។ សហរដ្ឋអាមេរិក និងអង់គ្លេស បានអំពាវនាវឱ្យបញ្ច
ប់សង្គ្រាមរយៈពេល៣ឆ្នាំកន្លះ ដែលបានបំផ្លិតបំផ្លាញប្រទេសយេម៉ែន រហូតដល់កើតគ្រោះទុរ្ភិក្ស ដោយការបង្កើនសម្ពាធលើប្រទេសសៅឌីអារ៉ាប៊ី ខណៈពេលដែលប្រទេសនេះកំពុងប្រឈមនឹងការប្រឆាំងតវ៉ាជាសកល ចំពោះការស្លាប់របស់អ្នកកាសែតដ៏លេចធ្លោ លោក Jamal Khashoggi ក្នុងស្ថានកុងស៊ុលរបស់ប្រទេសសៅឌីអារ៉ាប៊ីក្នុងទីក្រុង Istanbul កាលពីថ្ងៃទី២ខែតុលា ៕
មតិយោបល់