រតនគិរី៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាលក្រុងបានលុងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ប៉េង សុថិត ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋានបច្ចុប្បន្ននៅ ភូមិស្រះឈូក សង្កាត់កំពង់ប្រណោក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មុខរបរលក់ដូរ ដែលមកដាក់បណ្តឹងពាក់ពន្ធ័ទៅនឹង ករណីឆបោកម៉ូតូដែលព្រឹត្តនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ។
ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ កម្លាំងអធិការនគរបាលក្រុងបានលុង បានសហការជាមួយកម្លាំងជំនាញការិយាល័យកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ពុំ ភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរជាងឈើ នៅវេលាម៉ោង១១និង២០នាទី នៅចំណុចភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។
ដកហូត ម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស បិតស្កុតពណ៌ស្លាទុំ គ្មានស្លាកលេខ។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុងបណ្តោះអាសន្ន រង់ចាំកម្លាំងនគរបាលខេត្តព្រះវិហារ មកទទួលដើម្បីអនុវត្តន៍នីតិវិធីបន្ត៕
មតិយោបល់