(ភ្នំពេញ) ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក គាំ សារឿន អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌព្រមទាំងសហការី នៅរសៀលថ្ងៃទី៧ វិច្ឆិកា ២០១៨ បានអញ្ជើញចូលរួមបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ និងការជីករុករកវត្ថុបុរាណដោយខុសច្បាប់” នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ (GARDEN CITY HOTEL PHNOM PENH) ក្រោមអធិបតីភាពឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
បន្ទាប់ពីសិក្ខាសាលាចប់ ក៏មានពិធីពិសារអាហារពេលល្ងាចរួមគ្នា ស្ថិតក្នុងបរិយាកាសសប្បាយរីករាយនឹងស្និទ្ធស្នាលបំផុត ៕
មតិយោបល់