សៀមរាប៖ នគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យ៥នាក់ បញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀនខេត្ត កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង៨៖៣០នាទី កំលាំងជំនាញផ្នែកគ្រឿងញៀនសហការជាមួយកំលាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកប្រាសាទបាគង បានចេញល្បាតក្នុងភូមិសាស្ត្រភូមិជ្រៃ ឃុំកណ្ដែកនិងក្នុងភូមិសាស្ត្រភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។
សមត្ថកិច្ចនគរបាលជំនាញស្រុកបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ៖
១. ឈ្មោះ គោក សុវឿន ភេទប្រុស អាយុ១៨ឆ្នាំ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង
២. ឈ្មោះ ចៅ សុធី (ហៅចាង) ភេទប្រុស អាយុ១៨ឆ្នាំ ភូមិឃុំដូចគ្នា ។
៣ ឈ្មោះ ប៉ុញ រក្សា (ហៅសើម) ភេទប្រុស អាយុ១៩ឆ្នាំ ភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប ។ ក្រេាយការសាកសួរ និងស្រាវជ្រាវ កម្លាំងនគរបាលបានឈានទៅធ្វេីការឃាត់ខ្លួនជនស្ស័យចំនួន២នាក់ទៀត ដែលមានឈ្មោះ ១. ឈ្មោះ កង មករា (ហៅឧត្ដម) ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ករណីចាត់ចែង)
២. ឈ្មោះ ទឹម លីកា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិឃុំដូចគ្នា (សម្រួលចាត់ចែង និងប្រើប្រាស់) ក្រោយមកយើងបានធ្វើតេស្តទឹកនោមជាលទ្ធផលវិជ្ជមាន ។
កម្លាំងនគរបាលបានដកហូតវត្ថុងតាងមានម្សៅមេតំហ្វេតាមីនចំនួន២កញ្ជប់តូច និងបានបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត ៕
មតិយោបល់