កំពង់ចាម ៖ កម្លាំងនគរបាលស្រុកចំការលើ បានសហការជាមួយនគរបាលស្រុកស្ទឹងត្រង់ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៥០នាទី នៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ជនសង្ស័យដែលឃាត់ខ្លួន
១-ឈ្មោះ យ៉េន យ៉ាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់ ក្រុងកំពង់ចាម ។
២-ឈ្មោះ កិន ស្រីណម ហៅ ស្រី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្មី(បាំង១) ឃុំបុសខ្នុរ ស្រុកចំការលើ (មានដីកាចំនួន២ គឺទី១-ដីកាបង្គាប់អោយនាំខ្លួន ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី១០.០៩.២០១៦ ប្រព្រឹត្តិនៅភូមិ៣០ ឃុំតាអុង ស្រុកចំការលើ។
និងទី២-ដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២២.០៦.២០១៧ ប្រព្រឹត្តិនៅភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម)។
៣-ឈ្មោះ សេន គីមលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ។
៤-ឈ្មោះ ហេង ធារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ។
រឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៨ កញ្ចប់ធំ ទូរស័ព្ទដៃ ៣គ្រឿង ម៉ូតូ ១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន ៕
មតិយោបល់