ពោធិ៍សាត់ ៖ កម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៨) ទិវាបុណ្យឯករាជជាតិ និងថ្ងៃកំណើតកងយោពលខេមរភូមិន្ទ ពិធីនេះប្រព្រិត្តធ្វើឡើងនៅលើបុរីវប្បធម៌កោះសំពៅមាស ។
ការចូលរួមប្រារព្វពិធីនេះ ក្រោមអធិតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ តាមបណ្តាមន្ទីរនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមយ៉ាងកុះករផងដែរ ៕
មតិយោបល់