កណ្ដាល ៖ បុរសម្នាក់បន្លំចូលដេកក្នុងបន្ទប់កូនស្រីគេ បម្រុងចាប់រំលោភ តែពុំបានសម្រេច ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទី ស្ថិតក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ សេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រីឯកុមារីរងគ្រោះឈ្មោះ វ ស.ណ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស ។ ជនសង្ស័យនិងកុមារីរងគ្រោះមានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានយកឆ្កែរបស់ខ្លួន ដែលរថយន្ដបុកទៅធ្វើម្ហូបក្លែមជា មួយបងថ្លៃកុមារីរងគ្រោះ ពេលធ្វើម្ហូបក្លែមរួចជនសង្ស័យពុំបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនោះទេ ដោយបានឡើងទៅលើផ្ទះរបស់កុមារីរងគ្រោះ រួចពួនសំងំនៅក្នុងបន្ទប់ដេករបស់កុមារីរងគ្រោះ ដើម្បីរង់ចាំឲ្យកុមារីរងគ្រោះដេកលង់លក់សិន ។ លុះមកដល់វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានដល់ថ្ងៃទី១២ ខែឆ្នាំដដែល កុមារីគ្រោះដេកលក់រួមទាំងប្អូនកុមារីរងគ្រោះដេកជាមួយផងដែរ ខណៈជនសង្ស័យធ្វើសកម្មភាពយកដៃរបស់គេចាប់ស្ទាបអង្អែលខ្លួនប្រាណ លូកដៃចូលក្នុងខោរួចស្ទាបអង្អែលប្រដាប់ភេទកុមារីរងគ្រោះបម្រុងរំលោភ ភ្លាមនោះប្អូនស្រីកុមារីរងគ្រោះដែលដេកជាមួយក៏ភ្ញាក់ ស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពដូចខាងលើ បានស្រែកហៅឪពុកម្តាយដែលដេកនៅខាងមុខផ្ទះឲ្យមកជួយ ភ្លាមនោះឪពុកម្តាយនិងបងប្អូនកុមារីរងគ្រោះបានស្ទុះក្រោកពីដំណេក ឃើញជនសង្ស័យនៅកន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនទុក រួចបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលមកធ្វើការចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់