ADEN (Reuters) - កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើការវាយប្រហារតាមដែនអាកាសសារឡើងវិញកាលពីថ្ងៃច័ន្ទ លើទីក្រុងកំពង់ផែ Hodeidah ដ៏សំខាន់ជាងគេ របស់ប្រទេសយេម៉ែន ក្រោយពីរក្សាភាពស្ងប់ស្ងាត់មួយរយៈ ខណៈពេលដែលសម្ព័ន្ធមិត្តលោកខាងលិចដាក់សម្ពាធទីក្រុង Riyadh ឱ្យបញ្ឈប់សង្គ្រាម ដែលបានធ្វើឱ្យប្រទេសដ៏ក្រីក្រមួយនេះ ធ្លាក់ទៅរកភាពអត់ឃ្លាន ។ ប្រជាពលរដ្ឋបាននិយាយថា ការវាយប្រហារតាមដែនអាកាសលើបន្ទាយរបស់ក្រុម Houthis ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានបញ្ឈប់រយៈពេលជាង១២ម៉ោង កាលពីថ្ងៃច័ន្ទ និងការប្រយុទ្ធគ្នានៅតាមដងផ្លូវ ដែលបានផ្ទុះឡើងរយៈពេលជាង១សប្ដាហ៍ នៅជាយទីក្រុងសមុទ្រក្រហម ដោយធ្វើឱ្យពលរដ្ឋស៊ីវិលជាប់នៅក្នុងទីក្រុងនេះ បំផ្លិចបំផ្លាញមន្ទីរពេទ្យ ក៏បានស្ងប់ស្ងាត់ផងដែរ។ ពលរដ្ឋ និងក្រុមផ្ដល់ជំនួយ បាននិយាយថា ការវាយប្រហារតាមដែនអាកាសនេះ បានចាប់ផ្ដើមសារជាថ្មីម្ដងទៀត លើតំបន់ជាច្រើន ក្នុងខេត្ត Hodeidah ។ សាក្សីម្នាក់ និងបណ្ដាញផ្សព្វផ្សាយរបស់ក្រុម Houthi បាននិយាយថា យន្តហោះរបស់កងកម្លាំង
សម្ព័ន្ធមិត្ត បានទម្លាក់គ្រាប់បែកលើច្រកចេញចូលកំពង់ផែ Hodeidah អស់រយៈពេល២ម៉ោង មុនពេលថ្ងៃលិច ដោយសម្លាប់ឆ្មាំចំនួន៣នាក់៕
មតិយោបល់