ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯកនគរបាលជាតិចំនួន២រូប ត្រូវបានតែងតាំងមុខតំណែងជាអគ្គស្នងការរងនគរបាលជាតិ តាមរយៈអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាល ។
យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរនិងតែងតាំងមុខតំណែង មន្ត្រីនគរ បាលជាតិកម្ពុជា ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក សេក ភូមី អត្តលេខ០២៩៨ ពីប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជាអគ្គស្នងការរងនគរបាលជាតិ ។ លោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អត្តលេខ០១២៥០ ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអគ្គស្នងការរងនគរបាលជាតិ ៕
មតិយោបល់