ពោធិ៍សាត់ ៖ ជនសង្ស័យឈ្មោះប៉ុន រាសីភេទប្រុសមាន ទីលំនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវ សមត្ថកិច្ចបើកការបង្ក្រាបចាប់ខ្លួនបាននៅវេលាម៉ោង២១និង៣០នាទីនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខអធិការដ្ឋាន នគរបាល ស្រុកក្រគរស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ឯម រុន អធិការស្រុកក្រគរបានឱ្យដឹងថា ការចុះបង្ក្រាបនេះសមត្ថកិច្ចប្រើប្រាស់កម្លាំងសហការដោយសង្ស័យថា ជនសង្ស័យខាងលើជិះម៉ូតូប្រក្រតីនិងទទួលព័ត៌មានច្បាស់ការ សមត្ថកិច្ចបានបើកការចុះបង្ក្រាបជាបន្ទាន់ទើបចាប់បានជនសង្ស័យឈ្មោះប៉ុន រាសី ខណៈជនសង្ស័យកំពុងជិះម៉ូតូនក្រោយពេលចាប់ ខ្លួនសមត្ថកិច្ចរកឃើញវត្ថុតាងលើខ្លួនជនសង្ស័យមានថ្នាំញៀន០៩ កញ្ចប់តូច ដកហូតម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងនិង សម្ភារៈ មួយចំនួនទៀតបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ៕ សាមឿន
មតិយោបល់