បន្ទាយមានជ័យ៖ នៅថ្ងៃពុធ៧កើត ខែកក្តឹក ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការនិងពុទ្ធបរិស័ទជាច្រើននាក់ បានដង្ហែរអង្គកឋិនទានសាមគ្គីទៅកាន់វត្តសុវណ្ណគិរីភ្នំជញ្ជាំង ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រមូលបានបច្ច័យ៤៤៩លាន៦៥៣ពាន់រៀល ស៊ីម៉ង់២៦០តោន ដែក៣២តោន និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង៦០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថាសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារសហគមន៍ និងសង្គមជាតិទាំងមូល និងការពារបាននូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិលើកកម្ពស់កិត្យានុភាពសង្គមជាតិទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ឬការញុះញង់ណាមួយដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមកម្ពុជា ធានាបាននូវវិបុលសុខនិងភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងដឹងគុណដល់មហាគ្រូសារអ្នកបន្ទាយមានជ័យដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយសម្តេចតេជោហ៊ុន សែនបន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា”មានផ្លូវគមនាគមន៍ស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិមានតំលៃថោក”។
ជាមួយនឹងសុទ្ធាជ្រះថ្លាក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបែងចែកវេរប្រគេននូវបច្ច័យ និងសម្ភារដូចខាងក្រោម៖
១.វត្តសុវណ្ណគិរីភ្នំជញ្ជាំង បច្ច័យ២២៩លាន៦៥៣ពាន់រៀល ស៊ីម៉ង់១០០តោន ដែក៣២តោន
២.វត្តស្វាយចេក ស្រុកស្វាយចេក បច្ច័យ១០០លានរៀល
៣.វត្តអញ្ចាញ ស្រុកមង្គលបុរី បច្ច័យ៣០លានរៀល
៤.វត្តប្រាសាទភ្នំធំ ស្រុកមង្គលបុរី បច្ច័យ ២០លានរៀល
៥.វត្តកូនដំរី ក្រុងប៉ោយប៉ែត បច្ច័យ ១០លានរៀល និងស៊ីម៉ង់ត៍២០តោន
៦.វត្តត្រពាំងថ្ម ស្រុកភ្នំស្រុក បច្ច័យ ១០លានរៀលនិងស៊ីម៉ង់ត៍៥០តោន
៧.វត្តប្រាសាទកណ្តាលខ្ចាស់ បច្ច័យ ២០លានរៀលនិងស៊ីម៉ង់ត៍៣០តោន
៨.វត្តបាក់គង្គ (រហាល) បច្ច័យ ៣០លានរៀល
៩.វត្តជប់វារី ស៊ីម៉ង់ ៥០តោន
១០.វត្តសេនាប្រជុំពលភ្នៀត ស៊ីម៉ង់ត៍ ១០តោន
១១.ថវិកាប្រគេនព្រះសង្ឃក្រាលគ្រង ១អង្គបច្ច័យ២០ម៉ឺនរៀល ព្រះគ្រូសូត្រឆ្វេង-ស្តាំពីរអង្គមួយអង្គៗ១០ម៉ឺនរៀល ព្រះសង្ឃហត្ថបាស១៦អង្គ មួយអង្គៗចំនួន៥ម៉ឺនរៀល
១២.ប្រគេនសាលាបាលី០១ខ្នង កំពស់០២ជាន់ មាន០៦បន្ទប់ នៅវត្តខ្លាកូនចាស់ ក្រុងសិរីសោភ័ណ៕
មតិយោបល់