ស្វាយរៀង៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រជុំបូកសរុបសភាពការណ៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងទទួលការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោក លោកស្រីនាយប៉ុស្តិ៍រដ្ឋបាលទាំង ៨០ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោក លោកស្រីនាយ នាយរងផ្នែក និងមន្ត្រីការិយាល័យកិច្ចការប៉ុស្តិ៍ទាំងអស់ សរុប វត្តមាន ២៦១ នាក់ ស្រី ១៧ នាក់ ៕
មតិយោបល់