បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានឃាតក សម្លាប់រួចអូសទៅដាក់ក្នុងវាលស្រែបង្កការផ្អើលភ្ញាក់នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្ត្រភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រង់ម្តុំត្រពាំងក្បាលក្របី ខាងលិចខាងត្បូង ភូមិប្រហែលជាង២០០០ម៉ែត្រ នៅខាងត្បូងផ្លូវជាតិលេខ៦ ប្រហែល១០០០ម៉ែត្រ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលឃុំឈ្នួរបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះឃូន ឃីន ភេទស្រី អាយុ៤៩ឆ្នាំនៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយ។ មុនពេលកើតហេតុបើតាមការបំភ្លឺ ពីក្រុមគ្រួសារជនរងគ្រោះអោយដឹងថា នៅម៉ោងប្រហែល៩ព្រឹក ក្រោយពេលហូបបាយរួចជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅរកត្រីនៅឯវាលដោយបាចទឹកតាមប្រឡាយដើម្បីចាប់ត្រី។
លុះដល់ល្ងាចមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញនៅម៉ោង៦យប់ កូនបានចេញទៅនៅឯវាលស្រែ រហូតដល់ម៉ោង៧និង៣០នាទីយប់ បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងស្រែដើមស្រូវដែលមានម្ចាស់ស្រែឈ្មោះភូ នាមភេទប្រុ សអាយុ៦៤ឆ្នាំ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ សពជនរងគ្រោះបានដេកស្លាប់ នៅក្នុងស្រែខាងកើតភ្លឺស្រែចំងាយ៧ម៉ែត្រក្បាលសណ្តូកទៅកើតផ្កាប់មុខមានចងដៃទាំង២មកក្រោយដោយខ្សែសម្រាប់ចងស្បែកជើងពណ៌ស នៅត្រង់ក មានចងរឹតដោយខ្សែនីឡុងពណ៌លឿង នៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ។
តាមការពិនិត្យជនរងគ្រោះ អាចជនល្មើសជនល្មើសអាចវ៉ៃអោយដួលរួចចាប់ចងដៃមកក្រោយហើយយកខ្សែចងរឹតកសម្លាប់ ក្នុងប្រឡាយនៅជាប់ខាងលិចភ្លឺស្រែចំងាយ៣ម៉ែត្រដែលមានសភាពទឹកតិចៗហើយអូសសពយក ទៅចោលក្នុងស្រែ។ បច្ចុប្បន្នកម្លាំងជំនាញខេត្តបន្ទាយមានជ័យកំពុងដុតដៃដុតជើង ស្វែងរកចាប់ខ្លួនជនសង្ស័យយកមផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់