ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់១លើក) បណ្តាលឲ្យស្លាប់ ៥នាក់ របួសធ្ងន់ស្រាល៩នាក់(ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១០នាក់(យប់៥នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១២ គ្រឿង ក្នុងនោះមានម៉ូតូ ៥គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ៥គ្រឿង យានផ្សេងៗ០គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន២លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ២លើក(ស្លាប់១នាក់), ប្រជែង ១លើក (ស្លាប់០នាក់) មិនប្រកាន់ស្តាំ ៣លើក (ស្លាប់៣នាក់),បត់គ្រោះថ្នាក់ ០លើក (ស្លាប់០នាក់) ស្រវឹង០លើក (ស្លាប់០នាក់) ងងុយដេក ០លើក (ស្លាប់០នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ៣លើក ផ្លូវខេត្ត៥លើក ផ្លូវលំ ០លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច១លើក រថយន្តធំ៤លើក និងគោយន្ត ០លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបាត់ដំបង ២លើក ស្លាប់៣នាក់ របួស០នាក់ ខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ របួស០នាក់ , និងភ្នំពេញ ២លើក ស្លាប់១នាក់ របួស២នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១៨ថ្ងៃ គឺថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ កើតឡើងចំនួន ១៥៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៦នាក់ របួសសរុប ២៥៦នាក់ របួសធ្ងន់ ១៤៥នាក់ របួសស្រាល ១១១នាក់ ។
លទ្ធផលត្រួតពិនិត្យរយៈពេល១៨ថ្ងៃរួមមាន ៖
មធ្យោបាយចូលគោលដៅ ៣៨០២គ្រឿង (ម៉ូតូ៧៦%)
មធ្យោបាយល្មើស ៦៣០គ្រឿង (ម៉ូតូ៧៤%) , អប់រំ៣០៥គ្រឿង (ម៉ូតូ៤៧%) , មធ្យោបាយពិន័យ ៣២៤គ្រឿង (ម៉ូតូ៧៦%) ៕់
មតិយោបល់