បន្ទាយមានជ័យ៖ មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ត្រូវបានកងកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋល្អ។ លោកបានដឹនាំកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះញង់ សៀងហៃ ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨វេលាម៉ោង់ ១៦ និង ០៥ នាទី នៅក្នងបន្ទប់ជួលលេខB02 នៅជាន់ទី២ស្តិតនៅភូមិ អូរជ្រៅ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖ចំពោះលទ្ធផលដែលស្រេចបាននេះ គឺដោយកិច្ចសហការល្អពីម្ចាស់ផ្ទះជួល ។ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន ០៨កូនថង់តូច , ថ្នាំគ្រាប់ពណ៌ខៀវចំនួន ២ កំណាត់,ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀងចំនួន០១, ដបថ្នាំកេតាម៉ីនប្រើរួចចំនួន០១,ថង់កិបមាត់សំរាប់ច្រកគ្រឿងញៀនមួយចំននួន,ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១, ដបស៊ីសារចំនួន ០១, បំពង់សំរាប់ចូកថ្នាំចំនួន ០៤, ក្រដាស់អាលុយមញ៉ូមចំនួន ០១ ដុំ,ដែកកេះចំនួន ០៦,បំពង់កែវចំនួន ០១ កំណាត់, ពូថៅចំនួន០១, ស្នាប់ដៃចំនួន ០១។
លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យបានបញ្ជូនទៅ ការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យនិងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕
មតិយោបល់