កំពង់ចាម៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំគណៈស្នងការ លោកនាយការិយាល័យជំនាញ រួមទាំងអធិការ អធិការរង និងមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសព លោកវរសេនីយ៍ត្រី ជី ម៉ាច អត្ថលេខ ១៩៣៧៤ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាប្រុក នៃអធិការដ្ឋាននគរបាលស្រុកចំការលើដែលបានទទួលមរណៈភាពនៅពេលដែលកំពុងបំពេញការងារ ក្នុងជន្មាយុ៤៩ឆ្នាំ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ជី ម៉ាច លោកឧត្តមសេនីយ៍ទោ ស្នងការនិងសហការីបានអុជធូបបួងសួងឧទ្ទិសទៅដល់វិញ្ញាណក្ខ័ន្ធទាំងអារម្មណ៍ក្រៀមក្រំនិងសោកស្តាយយ៉ាងខ្លាំងក្នុងការបាត់បង់នូវមន្ត្រីដ៏សកម្មម្នាក់ដែលធ្លាប់បានបម្រើជាតិមាតុភូមិអស់រយៈពេលច្រើនឆ្នាំកន្លងមកស្ថិតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការនិងជាប្រធានអតីតយុទ្ធជនខេត្ត បាននាំយកនូវថវិការបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបចំនួន៦,០៣៥,០០០រៀល អង្ករ ០១បេ, ទឹកក្រូច០៤កេស, ទឹកសុទ្ធ០៦កេស,មី០៦កេស ថវិកាទាំងនេះបានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ស្នងការ និងសហការី ព្រមទាំងសប្បុរជន ដែលតែងតែយក ចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
មតិយោបល់