ភ្នំពេញ ៖ បុរស២នាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការឃាត់ខ្លួន ក្រោយពីបានរកឃើញមានសារធាតុញៀនជាប់នឹងខ្លួន។ ការឃាត់ខ្លួននេះធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បើតាមសមត្ថកិច្ច អោយដឹងថា ជនសង្ស័យមានឈ្មោះ ទី១- សន សុខខុម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ អាង សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិអូឌឹម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ សម្ភារដកហូតមាន ក្រាមពណ៌សថ្លា១កូនថង់តូច។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំង២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យលើដងខ្លួន ហើយរកឃើញវត្ថុតាងខាងលើ និងបាននាំខ្លួនជនសង្ស័យយកមកធ្វើការ និងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់