ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួចលុយអ្នកជិតខាងដែលមានបន្ទប់ក្បែរគ្នាចំនួន២០០ដុល្លារ ពេលជនរងគ្រោះដឹងទាន់ ឃាត់ខ្លួនអោយសមត្ថកិច្ច ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៤ និង០០នាទី នៅចំណុចបន្ទប់ជួលលេខសេ២៥ ក្រុម៥ ផ្ទះលេខ៣៦ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ មុំ រ៉េនឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខសេ២៣ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនងគ្រោះឈ្មោះ រិត រតនា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅបន្ទប់ជួលលេខសេ២៥៣ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ៖ ប្រាក់ដុល្លាចំនួន ២០០ដុល្លា ប្រគល់ឲ្យជនរងគ្រោះវិញ ។
ដំណើររឿង ៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាបតែជនសង្ស័យខាងលើបាន ចូលក្នុងបន្ទប់របស់ជនរងគ្រោះធ្វើសកម្មភាពបើកកាបូបលុយរបស់ជនរងគ្រោះ លួចយកលុយក្នុងកាបូបបានចំនួន ២០០ដុល្លា ហើយជនសង្ស័យបានចេញពីក្នុងបន្ទប់របស់ជនរងគ្រោះ ចូលក្នុងបន្ទប់ជួលរបស់ខ្លួនវិញ ភ្លាមនោះជនរងគ្រោះបានទូរសព្ទ័ប្រាប់អ្នកគ្រប់គ្រងផ្ទះជួល ហើយបាននាំខ្លួនខាងលើជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់