កំពង់ធំ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសំណេះសំណាល និងក្រើនរំលឹកពង្រឹងរបៀបការងារ
ជំនាញ ដល់មន្ត្រីនគរបាល ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សមាសភាពអញ្ជើញចូលរួម លោកអនុផែន លោកនាយលោកស្រីនាយរងការិយាល័យ នាយផ្នែកការិយាល័យជំនាញ ចូលរួមប្រមាណ១៨៥នាក់ ស្រី១៥នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាលថ្លែងការកោតសរសើរ ដល់កងកម្លាំងនគរបាលការិយាល័យជំនាញ ដែលគោរព វិន័យ តួនាទី ភារកិច្ច បានល្អជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក កន្លងទៅថ្មីៗនេះ លោកស្នងការបានសង្កេតឃើញថា បងប្អូនកងកម្លាំងបានផ្លាស់ប្តូវេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅទីប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំ អនុវត្តន៍បទបញ្ជា របស់ថ្នាក់ដឹកនាំ និងកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ ពេលដែលរងគ្រោះក្នុងហេតុការណ៍ណាមួយជាចៃដន្យ ទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តសំណេះសំណាលរយៈកន្លងពេលកន្លងទៅនេះ ភាពរីកចម្រើនក្នុងអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ គួរអោយកត់សម្គាល់ ដូចជា សំណង់ អាគាររដ្ឋបាល សួនផ្កាស្រស់បំព្រង ខៀវស្រង៉ាត់ ហេវថារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្រាលទៅដោយបេតុងខ្វាត់ខ្វែងជុំវិញការិយាល័យជំនាញ ដែលជាទីកន្លែងបំពេញការងារជំនាញ និងជាទីកន្លែងដែលប្រជាពលរដ្ឋ បានមកប្រាស្រ័យទំនាក់ទំនងផ្នែក សេវាសាធារណៈនានា។ សមិទ្ធផលខាងលើ ផ្ដើមមកពីការមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង បានល្អគោរពវិន័យ តួនាទី ភារកិច្ច ក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ និងចូលរួមគាំទ្រអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងស្ម័គ្រចិត្តបរិច្ចាគថវិកាមួយចំនួនដើម្បីកសាងអង្គភាពផងដែរទន្ទឹមនោះកងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានរឹងមាំគង់វង្សជារៀងរហូត ដើម្បីបន្តចូលរួមបំពេញ កិច្ចការជំនាញបានជោគជ័យ ក៏ដូចជាការកសាងអង្គភាព មានការរីចម្រើនអភិវឌ្ឍបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត មានប្រសាសន៍ ណែនាំ ដល់លោកនាយការិយាល័យជំនាញ បន្តរៀបចំ លើកទិសដៅផែនការងារ របស់ខ្លួន និងសង្កត់ធ្ងន់ទៅលើការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដល់មន្ត្រីការិយាល័យជំនាញដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍,ការងារព្រហ្មទណ្ឌដល់មន្ត្រីការិយាល័យជំនាញ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសនានា មិនអោយកើតមានក្នុងមូលដ្ឋានទូទាំងខេត្ត, ការងារប្រឆាំងគ្រឿងញៀនដល់មន្ត្រីការិយាល័យជំនាញបន្តចុះផ្សព្វផ្សាយបិទឃិតប័ណ្ណអប់រំផលប៉ះពាល់ នៃគ្រឿងញៀន នៅតាម រមនីយដ្ឋានទីសប្បាយភាព តំបន់ងាយរងគ្រោះ ជាដើម ។ល។
លោកស្នងការ បានក្រើនរំលឹក ពង្រឹងសមត្ថភាពជំនាញ វិធានជំនាញរបៀបរបបការងារជំនាញជាពិសេសការអនុវត្តបែបបទការងារផ្នែករដ្ឋបាលពង្រឹងគ្រប់គ្រង កងកម្លាំងក្រោមឱវាទ របស់ខ្លួនត្រួតពិនិត្យបញ្ជីវត្តមាន (វត្តមាន-អវត្តមាន)ជាប្រចាំថ្ងៃ អោយបានច្បាស់លាស់ដើម្បីរកអោយឃើញមន្ត្រី ដែលសកម្មនិងអសកម្ម ព្រមទាំងមូលហេតុដែលធ្វើអោយមន្ត្រីនោះអសកម្ម និងចាត់វិធានការដាក់វិន័យ ទៅតាមលក្ខន្តិកៈរបស់មន្ត្រីនគរបាលជាតិ ៕
មតិយោបល់